Tuesday, July 31, 2012

កំពូល Tablet គឺ Samsung Galaxy Tab 2 មកដល់​ហើយ​

Give our kids a better deal

កំពូល Tablet គឺ Samsung Galaxy Tab 2 មកដល់​ហើយ
ភ្នំពេញ: ​បណ្ដុំ​បច្ចេកវិទ្យា​ចុងក្រោយ ការកម្សាន្ត​ឥត​ដែន​កំណត់ និង​មុខងារ​ប្រើប្រាស់​ដូច​ទូរស័ព្ទ តាមរយៈ​ការដាក់​ស៊ីម និង​ហៅ​ទូរស័ព្ទ​ចេញ​បាន ដែលមាន​ក្នុង Tablet ជំនាន់​ចុងក្រោយ​របស់ Samsung គឺ Galaxy Tab 2 ចំនួន​ពីរ​ម៉ូ​ដែល​បានមក​ដល់ទី​ផ្សារ​កម្ពុ​ជា​ហើយ​កាលពី​សប្ដាហ៍​ កន្លងទៅនេះ​។ ត្រកូល Galaxy ទាំងពីរ​ម៉ូ​ដែល​នេះ មាន​Galaxy Tab 2 7.0 និង​10.1​។

​លោក ហ្គី​ហាន​លី អគ្គនាយក​សាខា​នៃ​ក្រុមហ៊ុន Thai Samsung Electronics ប្រចាំ​នៅ​កម្ពុជា​បានលើកឡើង​ថា “​ចំណុចខ្លាំង​របស់ Galaxy Tab2_7.0 ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​កម្ពុជា​យើង​នេះ គឺ​មិន​ត្រឹមតែ​មុខងារ Tablet ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មុខងារ Smartphone បូក​រួមទាំង​លទ្ធភាព​ដាក់​ស៊ីម ហៅ​ទូរស័ព្ទ​ចេញ ចូល​ក៏​ត្រូវបាន​បំពាក់​បន្ថែម​ដែរ​នេះ​ជាប​ចេ្ច​ក​វិទ្យា​មានតែ​មួយគត់​ពី Samsung ដែល​មាននៅ​កម្ពុជា ។ បច្ចេកវិទ្យា​ដ៏​ទំនើប​អស្ចារ្យ អេក្រង់​កាន់តែ​ធំ ការកម្សាន្ត​កាន់តែ​សម្បូរបែប ផ្សារភ្ជាប់​ខ្លួន​ជាមួយនឹង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែលមាន​ស្រាប់​ក្នុង​ ម៉ាស៊ីន តាមរយៈ​បច្ចេកវិទ្យា Wi-Fi និង 3G បាន​គ្រប់ពេលវេលា​”​។

​ លោក​ហ្គី​ហាន​លី មានប្រសាសន៍​បន្ថែមថា “​ដោយ​មើលឃើញ​ពី​ការរីកចម្រើន​ទីផ្សារ Tablet នៅ​កម្ពុជា ក្រៅពី​ការផ្ដល់ជូន​នូវ​ជម្រើស​កាន់តែច្រើន បច្ចេកវិទ្យា​កាន់តែ​អស្ចារ្យ Samsung ក៏បាន​ផ្ដល់ជូន​តម្លៃ​កាន់តែ​ប្រសើរ​”​។

​លក្ខណៈសម្បត្តិ​ របស់ Galaxy Tab 2 ទាំងពីរ​នោះ​ប្រហាក់ប្រហែលគ្នា​ដូចជា ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android Ice Cream Sandwich 4.0 ល្បឿន​អង្គ​ចងចាំ​ប្រភេទ Dual Core ទំហំ 1GHz មាន​កាមេរ៉ា​មុខក្រោយ​ចំនួន 2 ខណៈដែល​ខាងក្រោយ​ទំហំ 3MP អាច​ផ្ដិត​យក​ទាំង​រូបភាព និង​សកម្មភាព​បាន​យ៉ាង​ល្អ​។ ក្រៅពីនេះ អតិថិជន​ទាំងអស់​អាច​រីករាយ​តាមរយៈ ទាញយក​កម្មវិធី​ដែលមាន​ក្នុង Android Market រហូតដល់​ទៅជា​ង 60 ម៉ឺន​កម្មវិធី​។ ប៉ុន្តែ​អ្វីដែល​ខុសគ្នា​រវាង Tab 2_7.0 និង 10.1 ត្រង់​ថា Galaxy Tab 2_7.0 អេក្រង់ ៧ អ៊ី​ញ មានមុខ​ងារ​ហៅ​ទូរស័ព្ទ​ចេញចូល ដូច​ទូរស័ព្ទ​ទូទៅ​បាន​។

​គួរ​បញ្ជាក់ថា “​កាលពី​ឆ្នាំ​2011​កន្លងទៅ​ថ្មីៗ​នេះ Samsung បាន​ក្តាប់​ចំណែក​ទីផ្សារ​លេខ​1​ស្ទួន​លើ​បច្ចេកវិទ្យា ទូរទស្សន៍​(6​ឆ្នាំ​ជាប់ៗ​គ្នា​) និង​ទូរស័ព្ទ Smartphone (​ក្នុង​ឆ្នាំ​2011) លើ​ពិភពលោក​ជាពិសេស​នៅ​កម្ពុជា Samsung Smartphone ទទួលបាន​ចំណាត់ថ្នាក់​លេខ​1​តាំងពី​ខែ​មិនា​និង​លេខ​1​ចំពោះ​ទូរទស្សន៍ Plasma, Smart TV, LED TV នៅ​កម្ពុជា​នេះ​បើ​យោងតាម​តួរ​លេខ​ស្រាវជ្រាវ​ពី​GFK”​។ យោងតាម​តួរ​លេខ​ដែល​បានចេញ​ផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មីៗ​នេះ ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណេញ​ប្រចាំត្រីមាស​ខ្ពស់បំផុត​រហូតដល់​5.6​ពាន់​ លាន​ដុល្លារ​ដែលជា​ក្រុមហ៊ុន​អេឡិចត្រូនិក ឈានមុខ​គេ​លើ​ពិភពលោក​ដែល​ខ្លាំង​៕
Source: www.cen.com.kh

Sarak NGIN

About Sarak NGIN

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :