ចាប៉ី ជាឧបករណ៍តន្ត្រីខ្មែរបុរាណមួយប្រភេទ ដែលជាគ្រឿងដេញ កេះ ឫត្រែះ ដែលមានខ្សែពីរធ្វើពីសរសៃសូត្រ វេញចូលគ្នា ឫក៏ខ្សែបួន ប៉ុន្តែមានសំនៀងតែពីរទេ គឺខ្សែទី ១ (ឫទី ១ + ទី២) មានសំឡេងតូចហៅថា៖ ខ្សែឯក និងខ្សែទី ២ (ឫទី៣+ទី៤) មានសំនៀងធំ ដែលគេឲ្យឈ្មោះថា៖ ខ្សែ.គ ។
សូម បញ្ជាក់ថា៖ ខ្សែចាប៉ីដែលពីដើមច្រើនធ្វើពីសរសៃសូត្រវេញបញ្ចូលគ្នានោះ ឥឡូវនេះគេច្រើនយកខ្សែជ័រនីឡុងមកប្រើជំនួសវិញ ដោយដាក់សណ្ដូកខ្សែនេះបណ្ដោយតាមដងពីលើក្រាញ ឫគីង្គក់ ស្នូក តម្រៀបលើខ្ទង់ តាំងពីគល់រហូតដល់ព្រលូត (សម្រាប់រឹតសំឡេងឲ្យតឹង ឫធូរ) ដែល ស្ថិតនៅខាងចុងចាប៉ី ។ ម្យ៉ាងដោយឧបករណ៍ចាប៉ីនេះ មានដងយ៉ាងវែងដែលភ្ជាប់ពីស្នូក ឫពីប្រអប់សំឡេង ដែលធ្វើដោយឈើដែលខ្លះមានរាងស្ទើរមូលស្ទើរជ្រុង ស្នូកខ្លះមានរាងដូចស្លឹកពោធិ៍ ខ្លះមានរាងដូចផ្លែម្នាស់ និងស្នូក ខ្លះមានរាងដូចសីមា (សីមាដែលគេដាក់តាំងក្នុងវត្តអារាម) ហើយមានខ្ទង់ចំនួន ១២ ធ្វើអំពីឆ្អឹងរឹង ដាក់តម្រៀបលើដងវែងនោះទើបខ្មែរនិយមហៅ ឫឲ្យឈ្មោះឧបករណ៍នេះថា៖ ចាប៉ីដងវែងៗយ៉ាងដូច្នេះ ។ ឯក្រចកសម្រាប់ត្រែះ ឫដេញខ្សែចាប៉ីនោះវិញ ធ្វើអំពីចំណិតស្នែងគោ ឫស្នែងក្របី ដែលចិតជាបន្ទះយ៉ាង ស្ដើងហើយវែង ។
ជាបទពិសោធន៍របស់ជនជាតិ ខ្មែរ បើគេចង់ធ្វើចាប៉ីឲ្យបានល្អ ឫមានសំឡេងល្អនោះ គេត្រូវអនុវត្តធ្វើវាទៅតាមពាក្យស្លោកចាស់បុរាណ ដែលបានបញ្ជាក់ពីបទពិសោធន៍នេះ ពីយូរលង់ណាស់មកហើយដោយ រើសយកសាច់ឈើ ឫវត្ថុធាតុដទៃទៀតដែលមាននៅក្នុងស្រុក មកផ្គុំផ្សំគ្នាឲ្យកើតជារូបរាងចាប៉ីឡើងដោយយក៖ “ស្នូករាំង, ដងក្រសាំង, សន្ទះក្ទម្ព, គីង្គក់ធ្នង់, ខ្ទង់ឆ្អឹង” ហើយគេច្រើននិយមឲ្យនិម្មិតរូបទៅលើឧបករណ៍ចាប៉ីនេះថា៖ ជាតំណាងឲ្យតួសត្វនាគ (និម្មិតអំបូរខ្មែរ) គឺស្នូកតំណាងក្បាលនាគ ដងយ៉ាងវែងតំណាងឲ្យខ្លួននាគ ឯប្រពែ គឺភាគខាងចុងនៃដងចាប៉ី ដែលមានរាង ង.ទន្ទាំនោះ តំណាងឲ្យកន្ទុយនាគថែមទៀតផង ។
ចាប៉ី ជាឧបករណ៍មួយដែលប្រកបប្រគំជាមួយនឹងឧបករណ៍តន្ត្រីដទៃទៀតជាច្រើន ក្នុងវង់ភ្លេងអារក្ខដែលជាវង់ភ្លេងមានកំណើតកើតច្រើនពាន់ឆ្នាំ មកហើយ នៅលើទឹកដីកម្ពុជានេះ ហើយដែលគេជឿថា៖ កើតមានតាំងពីមុនពេលដែលព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាហូរចូលមកដល់តំបន់នេះម្ល៉េះ ។
មួយចំណែក ទៀតឧបករណ៍ចាប៉ីវែងនេះ ក៏ជាឧបករណ៍សមប្រកបប្រគំនៅក្នុងវង់ភ្លេងប្រពៃណីខ្មែរ គឺ “ភ្លេងការ” ដែលគេជឿថា៖ មានកំណើតតាំងពីសតវត្សទី ១ នៃ គ.ស ពិសេសគឺចាប់ផ្ដើមពីពិធីអភិសេក (អាពាហ៍ពិពាហ៍) ព្រះថោង និងនាងនាគ (កៅណ្ឌិន្យ និងព្រះនាងសោមា ឫ ហ៊ុន ទៀន និងនាង លីវយី) ដែលជាព្រះបឋមមហាក្សត្រខ្មែរមក ហើយដែលត្រូវជនជាតិខ្មែរប្រកាន់យកជាទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ ខ្លួនយ៉ាងខ្ជាប់ខ្ជួន និងមានសារសំខាន់បំផុតក្នុងជីវិតរបស់ខ្លួន មកដល់ពេលបច្ចុប្បន្ននេះ ។
ចំណែកខាងចម្រៀងចាប៉ីវិញ គឺជាប្រភេទសិល្បៈ ចម្រៀងទោល (ច្រៀងម្នាក់ឯង) ឫក៏ជាចម្រៀងឆ្លងឆ្លើយគ្នា រវាងដៃគូពីរនាក់ (ដែលជួនកាលមានសិល្បករប្រុស និងប្រុសម្ខាងម្នាក់ ឫជួនកាលសិល្បករប្រុសម្ខាង និងស្រីម្ខាង) ច្រៀងឆ្លងឆ្លើយគ្នា មានកេះ ឫដេញចាប៉ីនេះខ្លួនឯង កំដរចម្រៀង ឫជួនចម្រៀងនោះផង ។
ចំពោះ ចម្រៀងចាប៉ីទោល ឫចម្រៀងចាប៉ីដែលច្រៀងម្នាក់ឯង ភាគច្រើនគឺច្រើនតែច្រៀងអំពីរឿងជាតក ឫរឿងនិទាន ឫរឿងប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ប្រពៃណី ប្រវត្តិភូមិស្រុក ប្រវត្តិអ្នកតាចាស់ស្រុកម្ចាស់ទឹកម្ចាស់ដី ។ល។ និង ។ល។ ដែលអ្នកស្រុកនិយមហៅថា៖ “ចាប៉ីរឿង” ។ ចាប៉ីរឿងនេះមានប្រជាប្រិយភាពណាស់នៅប្រទេសកម្ពុជា ព្រោះក្នុងពិធីបុណ្យខាងសាសនាក្ដី ពិធីបុណ្យគ្រួសារតាមភូមិស្រុកក្ដី ឫពិធីបុណ្យផ្សេងៗឯទៀតក្ដី ពិសេសគឺនៅជនបទ គេច្រើនតែអញ្ជើញអ្នកច្រៀងចាប៉ីទៅច្រៀងជារឿយៗនៅទីអារាម ឫ ក៏ក្នុងភូមិដើម្បីកំដរ ពិធីបុណ្យឲ្យបានអ៊ឹកធឹកផង បានកែកម្សាន្តផង និងជាឱកាស ឫមធ្យោបាយដ៏ល្អ ដើម្បីអប់រំទូន្មានប្រៀនប្រដៅកុលបុត្រកុលធីតាឲ្យមានព្រហ្មវិហារ ធម៌ គឺមានមេត្តា ករុណា មុទិតា ឧបេក្ខាផង ព្រមទាំងមានការទូន្មានតាំងពីការសំរួមឥរិយាបថ ដេកដើរ ឈរ អង្គុយ និយាយស្ដី បង្កើតចិត្តសន្ដោសប្រោសប្រណីចេះយោគយល់ និងជួយទុក្ខធុរៈផងគ្នាឡើងទៅ ដែលជាបច្ច័យសំខាន់ក្នុងការរួមចំណែកកសាងសីលធម៌សង្គមជាតិឲ្យមាន កម្ពស់ខ្ពស់ត្រដែតឡើង ចាកអំពើឃោរឃៅ ហិង្សាថែមទៀតផង ។
អ្នក ស្ដាប់ដែលភាគច្រើនអង្គុយ លើកន្ទេលស្លឹកត្នោត ឫកន្ទេលចចូតក្រាលផ្ទាល់ដី ឫពេលខ្លះលើកន្ទេលក្រហម ក្នុងសាលាឆាន់ ឫរោងបុណ្យ សម្រួលឥរិយាបថ ផ្ទៀងសោតាស្ដាប់នូវសំនួនវោហារ និងសំនៀងដ៏ពីរោះរបស់អ្នកចម្រៀងចាប៉ី ដែលពេលខ្លះធ្វើឲ្យកើតមនោសញ្ចេតនាកម្សត់ លន្លង់លន្លោចអត់ទ្រាំ និងទប់ទឹកភ្នែកមិនបាន និងពេលខ្លះទៀតធ្វើឲ្យអ្នកស្ដាប់ផ្ទុះសំណើចសើចគឹលឡើង ទៅតាមការរៀបរាប់កំប្លុកកំប្លែងពីតួអង្គយក្ខ ដែលមានលក្ខណៈមិនប្រក្រតីនោះ ។
ចំណែកខាងចាប៉ីឆ្លងឆ្លើយវិញ មិនខុសអីពីសិល្បៈអាយ៉ៃឆ្លងឆ្លើយឡើយ គឺជាប្រភេទសិល្បៈដេញប្រាជ្ញាគ្នា ដោយអ្នកចម្រៀងម្នាក់ ច្រៀងចោទសួរជាចំណោទជាប្រស្នាផ្សេងៗ (ល្បែងដេញប្រាជ្ញា) ហើយអ្នកច្រៀងម្នាក់ទៀត ជាអ្នកច្រៀងរៀបរាប់ឆ្លើយដោះប្រស្នានោះបំភ្លឺ ដោយប្រើពាក្យពេចន៍ជាកំណាព្យកាព្យឃ្លោងឥតព្រាងទុកដ៏ប៉ិនប្រសប់ ដែលទុកឱកាសឲ្យអ្នកស្ដាប់ជាអាជ្ញាកណ្ដាល ឫអ្នកវាយតម្លៃ ។ ហើយពេលខ្លះមានទាំងពាក្យលែបខាយបន្តុះបង្អាប់គ្នា ដើម្បីកែកម្សាន្តថែមទៀតផង ។
ជាទូទៅនៅក្នុងព្រះរាជពិធី ចម្រើនព្រះជន្មវស្សាព្រះមហាក្សត្រ ពិធីបុណ្យតាំងតុ អុំទូក អកអំបុកសំពះព្រះខែ ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ គេតែងតែសង្កេតឃើញមានវត្តមានការសម្ដែងសិល្បៈអាយ៉ៃឆ្លងឆ្លើយអាយ៉ៃ រឿង សិល្បៈចម្រៀងចាប៉ីរឿង ឫចាប៉ីឆ្លងឆ្លើយជានិច្ច តាំងពីយូរលង់មកហើយរហូតដល់សព្វថ្ងៃនេះ ។
សូមបញ្ជាក់ផងដែរ ថា៖ សិល្បៈចម្រៀងចាប៉ី ជាសិល្បៈប្រភេទស្ងប់ស្ងៀមខ្ពង់ខ្ពស់ ជាសិល្បៈប្រភេទអប់រំ ហើយស៊ីជម្រៅខ្លាំងណាស់ ទៅក្នុងសន្ដានចិត្តខ្មែរគ្រប់រូប ហើយក៏ជាប្រភេទសិល្បៈ ដែលមានប្រជាប្រិយភាពបំផុតផង ក្នុងចំណោមប្រជាជនមហាជន ជនជាតិខ្មែរតាំងបុរាណកាល រហូតមកដល់បច្ចុប្បន្ននេះ ៕
ដកស្រង់ពីសៀវភៅ “ទស្សនីយភាពខ្មែរ”ដោយ៖ ឡាយ សុខអូន
Source: sabay.com.kh