Tuesday, July 31, 2012
ថ្នាំសម្រកទម្ងន់ថ្មី ត្រូវបានអនុម័ត អោយប្រើប្រាស់
Qsymia ត្រូវបានអនុម័តដោយ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានបង្កើតវាឡើងជា ថ្នាំសម្រកទម្ងន់ទី២។ ថ្នាំទី១សម្រាប់ ការសម្រកទម្ងន់នោះគឺ Belviq។ Qsymia ត្រូវបានអនុញ្ញាត អោយប្រើប្រាស់លើ មនុស្សដែលមាន សន្ទស្សន៍នៃទម្ងន់ ខ្លួនខ្ពស់ជាង ៣០ ឬអ្នកដែលមានជំងឺ ប្រចាំកាយដូចជាកម្រិត កូឡេស្តេរ៉ុលខ្ពស់, សម្ពាធឈាមខ្ពស់ ឬជំងឺទឹកនោមផ្អែម ប្រភេទទី ២ដែលមានសន្ទស្សន៍ នៃទម្ងន់ខ្លួន ខ្ពស់ជាង២៧។
រដ្ឋបាលចំណីអាហារ និងឱសថបានព្រមានថា Qsymia មិនគួរអោយប្រើប្រាស់ លើស្ត្រីមានផ្ទៃពោះ នោះទេ ពីព្រោះវាអាចបណ្តាល អោយប៉ះពាល់ដល់ ទារកដែលរួមមាន មានបបូរមាត់ ឆែបពីកំណើត និងមាត់ខើច។ ភ្នាក់ងារបាននិយាយថា ស្ត្រីដែលដល់វ័យបន្ត ពូជគួរមានការធ្វើ តេស្តរកមើលការមានផ្ទៃពោះ មុននឹងពួកគេ ចាប់ផ្តើមប្រើថ្នាំនោះ។
រដ្ឋបាលចំណីអាហារ និងឱសថបាននិយាយថា អ្នកដែលមិនស្រកទម្ងន់ យ៉ាងហោចណាស់ ៣%នៃ ទម្ងន់ខ្លួនរបស់បន្ទាប់ពី ១២សប្តាហ៍ នៃការព្យាបាល ហាក់ដូចជាមិនមាន ប្រយោជន៍ និងគួរតែបញ្ឈប់ ការប្រើប្រាស់។
សុវត្ថិភាព និងប្រសិទ្ធភាពរបស់ Qsymia ត្រូវបានគេវាយតម្លៃ ទៅលើមនុស្សធាត់ ៣.៧០០នាក់។ ការជះឥទ្ធិពលទូទៅ បំផុតរួមមាន ឈឺឆៀបៗត្រង់ដៃ និងជើង, វិលមុខ, មានការធ្លាក់ចុះ នៃការដឹងរសជាតិ, គេងមិនលក់, ទល់លាមក និងស្ងួតមាត់៕
About Sarak NGIN
Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.